ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៩៤នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញតិឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២២២២នាក់, អ្នកជាសះស្បើយចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៩៧៩នាក់, អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕






