ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៧២នាក់បន្ថែមទៀត ដែលស្ទើរតែងទាំងអស់ជាករណី ឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ និងព្យាបាលជាសះស្បើយ ៤៧នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២នាក់ មាននៅភ្នំពេញ ៣២នាក់ ព្រះសីហនុ ២២នាក់ កណ្ដាល ៩នាក់ ពោធិ៍សាត់ ៣នាក់ ស្វាយរៀង ៣នាក់ ព្រៃវែងម្នាក់ និងកំពតម្នាក់។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៦ មេសានេះ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨២៤នាក់ ក្នុងនោះអ្នកជាសះស្បើយ ១៧៩៤នាក់ អ្នកកំពុងព្យាបាល ១០០៣នាក់ និងមានអ្នកស្លាប់ ២២នាក់៕






