ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវី១៩ ថ្មីរហូតដល់៩១នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៩០នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយមានចំនួន៣០នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕




