ក្រសួង រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១១៣នាក់ទៀត ស្ទើរទាំងអស់ជាអ្នកនៅភ្នំពេញ និងជាសះស្បើយ ៩០នាក់

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១១៣នាក់បន្ថែមទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយ ៩០នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ មេសានេះបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១១៣នាក មាននៅភ្នំពេញ ១០៣នាក់ ព្រះសីហនុ ៣នាក់ កណ្ដាល ៣នាក់ ស្វាយរៀង ៣នាក់ កំពតម្នាក់។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី៨ មេសានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០២៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១៩១៤នាក់ អ្នកកំពុងព្យាបាល ១០៨៥នាក់ និងមានអ្នកស្លាប់ ២៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here