រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទត្រូវបានហាមឃាត់ធ្វើដំណើរតាមផ្លូវជាតិជាច្រើនខ្សែ ក្នុងភូមិសាស្រ្តខេត្តកណ្តាល

0
43

ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចររថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០អា , ២១ , ២១អា និង ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ។

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា« ដោយស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលអោយទឹកលិចផ្លូវមួយចំនួននៅក្នុងខេត្តកណ្តាល ស្ថានភាពបែបនេះ ធ្វើអោយផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ត ដឹកទំនិញធុនធំ បានទេ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here