រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យ អភិបាលខេត្តកំពង់ឆ្នាំង ដកហូតដី ដែលរងការទន្ទ្រាន ខុសច្បាប់មកវិញ

0
44

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្វេីការដកហូតដីដែលរងការទន្ទ្រាន កាន់កាប់ខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ប៉ែកខាងស្រុកទឹកផុស ។

យោងតាមលិខិត របស់សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ស្ដីអំពីការរៀបចំការអនុវត្តន៍វិធានការរដ្ឋបាល លើការចុះរុះរើរបង ខ្ទមនិងរោង ដើម្បីដកហូតដី ដែលបានរំលោភទន្រ្ទាន និងកាន់កាប់ខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃសូមគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការចាត់វិធានការបញ្ឈប់សកម្មភាព ជនល្មើសដែលបានរុករានទន្ទ្រាន កាន់កាប់ដីដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិសាស្រ្ត ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ទន្ទឹមនេះក្រសួងមហាផ្ទៃ ក៏សូមធ្វើការណែនាំដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបន្តអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

-បន្តស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះ មេក្លោងដែលបានញុះញង់ ឱ្យប្រជាពលរដ្ឋចូលទៅកាប់រានដីព្រៃ និងកាន់កាប់ខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ការកាប់រានទន្ទ្រានព្រៃយកធ្វើជាកម្មសិទ្ធិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមលិខិតលេខ ១៩៦៣ សជណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការជំរុញការទប់ស្កាត់ ការកាប់រានទន្ទ្រាន យកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមខេត្តនានា
-បន្តសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃឱ្យបានល្អប្រសើរ
-ធ្វើសេចក្ដីរាយណ៍ការអំពីវឌ្ឍនភាពការងារនេះ មកក្រសួងមហាផ្ទៃ និងក្រសួង ស្ថានប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យនិងមានវិធានការបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here