ភ្នំពេញ៖ បន្ទាប់ពីមានឥទ្ធិពលព្យុះ និងភ្លៀងខ្លាំង ប្រទេសមួយរយៈមក នៅថ្ងៃទី13, 14 ខែតុលា ឆ្នាំ2020 បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ឡើងខ្ពស់ហូរលើខ្នងទំនប់ ទឹកបែកវាល ជនលិចដល់ សង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញផងដែរ។
ក្នុងកាលៈទេសៈនេះ ដោយបានទទួលបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះដល់ទីតាំងលិចទឹក ដើម្បីចូលរួមសហការ ជាមួយកម្លាំងចម្រុះ ជាច្រើនទៀត ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងនិងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស បានចេញប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក៏ដូចនាំយកមី ទឹកសុទ្ធ និងសម្ភារ: ថវិកាមួយចំនួនទៀតដេីម្បីផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ ផងដែរ៕