ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ២៣៩នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣នាក់ មាននៅភ្នំពេញ ២៤៨នាក់ កណ្ដាល ២៦នាក់ ព្រះសីហនុ ១៩នាក់ តាកែវ ៨នាក់ និង កំពត ២នាក់។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២១ មេសានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧៤៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៧៩៤នាក់ អ្នកកំពុងព្យាបាល ៤៨៩៣នាក់ និងអ្នកស្លាប់ ៥៤នាក់៕