ក្របី២ក្បាលបានងាប់ និងម្ចាស់២នាក់សន្លប់ដោយសាររន្ទះបាញ់នៅភូមិព្រះដាក់

0
15

ភ្នំពេញ÷ កាលពីពេលល្ងាចថ្ងៃទី២១ ខែមេសានេះ មានអ្នកឃ្វាលក្របី២នាក់ត្រូវបានសន្លប់បាត់បង់ស្មារតី តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ តែក៏សោកស្តាយផងដែរ ដោយសត្វក្របីទាំង២ក្បាលរបស់គ្រួសារមួយនេះត្រូវបានបាញ់ស្លាប់នៅនឹងកន្លែងភ្លាមៗ។

យោងតាមផេកអភិបាលស្រុកបន្ទាយស្រីបានសរសេរឲ្យដឹងថា ភ្លៀងដើមរដូវ ក្រៅពីងាយធ្វើឲ្យឈឺច្រើននៅមានរន្ទះកាចៗណាស់។ ដូច្នេះសូមពុកម៉ែបងប្អូននៅក្នុងស្រុកបន្ទាយស្រី ដែលប្រកបមុខ​របរ​នៅតាមដងផ្លូវ លើវាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃកំពុងភ្លៀង ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ពេលឮសំឡេងផ្គររន្ទះកើតមាននៅក្បែរខ្លួន ត្រូវឆាប់រត់រកកន្លែងជ្រក​ដែលមានសុវត្ថិភាព ចាកចេញ​ពី​ទឹក វាលស្រែ តំបន់ទីទួលខ្ពស់​ ឬទីវាលដែល​គ្មាន​ដើមឈើ និងមិនត្រូវជ្រកនៅក្រោមដើមឈើឡើយ។

បន្ថែមពីនេះ សូមនៅឲ្យឆ្ងាយពីទូរស័ព្ទ ឬបិទទូរស័ព្ទ និងឧបករណ៍អគ្គិសនីផ្សេងៗ។ទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនី ដែលជាកត្តាអាចទាក់ទាញរន្ទះបាញ់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here