រំលោភ ៣ឆ្នាំ ទើបបែកការដឹងដល់ឳពុកម្ដាយ

0
48

ភ្នំពេញ៖ ក្មេងស្រីជនជាតិ ទំពួនម្នាក់ត្រូវបានយុវជនល្មោភកាម ចាប់រំលោភតាំងពីអាយុ៩ឆ្នាំ រហូតដល់១២ឆ្នាំ ទើបបែកការដឹងដល់ឪពុកម្តាយ ប្ដឹងសមត្ថកិច្ចវាយខ្នោះ កាលពីវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។

លោកតាំង សុក្រ អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថាក្មេងស្រីរងគ្រោះ ត្រូវបានយុវជនល្មោភកាមម្នាក់ លួងលោម ថាជួលក្មេងស្រីឲ្យទៅរើស គ្រាប់ស្វាយចន្ទី ឪពុករបស់ខ្លួន បន្ទាប់មកក៏បានចាប់រំលោភសេពសន្ថវៈ នៅក្នុងខ្ទម ចាំចម្ការចន្ទី របស់ឪពុកខ្លួន ចាប់តាំងពីក្មេងស្រីនោះ អាយុទើបតែ៩ឆ្នាំមកម្ល៉េះ ។ លោកអធិការរងបានបន្តទៀតថា មកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្មេងស្រីរូបនេះមានអាការៈ មិនស្រួលខ្លួន ហើយក៏បានប្រាប់ទៅបងថ្លៃ របស់នាងថា នាងបានឈឺ នៅត្រង់ប្រដាប់ភេទ ពេលនោះ បងថ្លៃនាងលឺ ដូច្នេះក៏បានប្រាប់បន្ត ទៅឪពុកម្តាយរបស់នាងឲ្យបានដឹង ។

ក្រោយមកឪពុកម្តាយ ក៏បានរាយការណ៍ជូនទៅ សមត្ថកិច្ចមូលដ្ឋានឲ្យ ចុះមកធ្វើការអន្តរាគមន៍ ភ្លាមៗនោះដែរសមត្ថកិច្ច បានរាយការណ៍ ទៅព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត ហើយបានចុះ ឃាត់ខ្លួន យុវជនល្មោភកាមរូបនេះ រង់ចាំធ្វើកោសល្យវិច័យ លើក្មេងស្រីនោះសិន ។

លោកអធិការរងបានបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅធ្វើកោសល្យវិច្ច័យ នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយគ្រូពេទ្យបានចេញ លទ្ធផលឃើញថា ក្មេងស្រីម្នាក់នេះពិតជាមាន គេចាប់រំលោភ ពិតប្រាកដមែន ហើយមានស្នាម រងរបួសទៀតផង។

ក្មេងស្រីរងគ្រោះ មានអាយុ១២ឆ្នាំ ជនជាតិទំពួន មានទីលំនៅ ភូមិ /ឃុំ កើតហេតុខាងលើ ត្រូវបានយុវជន ឈ្មោះ រៀង ចិត្រា អាយុ២៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ ឃុំ ជាមួយជនរងគ្រោះ ចាប់រំលោភសេពសន្ថវៈចំនួន៣ ឆ្នាំ មក ហើយ តែទើបបាន បែកធ្លាយ ។ នៅចំពោះមុខសមត្ថកិច្ចយុវជននេះ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ សេពសន្ថវៈ ទៅលើក្មេងស្រីនោះ ពិតប្រាកដមែន។

បច្ចុប្បន្នយុវជនល្មោភកាមខាងលើ ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកបរកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here