ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ និងអ្នកជាសះស្បើយចំនួន២៨នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង១០នាក់រួមមាន៖ នៅស្រុកបាធាយ ចំនួន៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ស្រុកព្រៃឈរ ១នាក់ និងស្រុកកងមាស ១នាក់។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់ដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាពនិងយកសំណាកនៅមន្ទីរពេទ្យបង្អែក ស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយ:ទូរស័ព្ទលេខ៖ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕

