ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ ។
តាមរយៈហ្វេសប៊ុកលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសរសេរយ៉ាងដូច្នេះថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ »។
ជាមួយគ្នាលោកអភិបាល ក៏សូមអោយពុកម៉ែមាមីង បងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ក៍សូមមានការប្រុងប្រយ័ត្នផងដែរ ៕