ភ្នំពេញ៖ ក្នុងកាលៈទេសៈ ដែលខេត្តមួយចំនួនកំពុងជួបប្រទះ នូវគ្រោះទឹកជំនន់ ក្រុមលោកចោរគ្មានធម៍មេត្តា បានធ្វើសកម្មភាពលួចគោ ជាច្រើននៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។ល។នេះបើតាមការសារភាព របស់ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច ខេត្តបាត់ដំបងចាប់បាន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០ ២ ០។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងខណៈដែលអ្នកស្រុក អ្នកភូមិកំពុងខ្វល់ខ្វាយរឿងជំនន់ ទឹកភ្លៀង លិចលង់ស្ទើរពេញស្រុក មានក្រុមចោរ លួចគោមួយក្រុម បានធ្វើដំណើរឆ្លងខេត្ត មកលួចគោ របស់ប្រជាពលរដ្ឋ នៅភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ជាក់ស្តែងកាលពីយប់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ វេលា ម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ក្រុមចោរមួយក្រុម បានចេញធ្វើសកម្មភាព ដោយមានរថយន្តធុនធំ មួយគ្រឿង និងម៉ូតូផងជាមធ្យោបាយ លួចយកគោចំនួន០២ក្បាល ដែលជារបស់ប្រជាពលរដ្ឋ ឈ្មោះឈ្មោះមឿង ប៊ុនថន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបា ណន់ ខេត្តបាត់ដំបង ក្នុងពេល ដែលគោរបស់គាត់ដាក់ នៅក្នុងក្រោលក្បែរផ្ទះ ។
ទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកអធិការ នគរបាលស្រុកបានណន់ ធ្វើសកម្មភាព ស្រាវជ្រាវ ជាបន្ទាន់លើករណីនេះ ក្នុងនោះលោក ឧត្តមសេនីយ៍ត្រី សុ វណ្ណគឹមហាក់ ស្នងការរងទទួលដឹកនាំអធិការដ្ឋាន នគរបាលស្រុកបាណន់ និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញ បានជម្រុញដឹកនាំស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០ ២ ០ វេលាម៉ោង ១៩ និង ០៥នាទី សមត្ថកិច្ចស ម្រេចឃាត់ខ្លួនបាន ជនស័ង្សយម្នាក់ឈ្មោះ ជឹម ធឿត ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធ្វើ ការស្រាវជ្រាវ បន្ទាប់ពីជនសង័្សយរូបនេះ ដឹក គោយកទៅលក់បន្តនៅក្រៅខេត្តបាត់ដំបង ដែល ករណីនេះបានទទួលបានការសម្រ ប សម្រួលលើនីតិវិធីពីឯកឧត្តម គឺ វណ្ណារ៉ា ព្រះរា ជ អាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច នគរបាលជនសង័្សយឈ្មោះ ជឹម ធឿត បានឆ្លើយសារភាពថា ខ្លួនរួម គ្នាជាមួយបក្សពួកចំនួន០៣នាក់ ផ្សេងទៀត ដែលមានទីលំនៅក្រៅ ខេត្តបាត់ដំបង បានរួមគំនិតគ្នា ធ្វើសកម្មភាពលួចគោអ្នកស្រុក នៅភូមិសាស្រ្តស្រុកបាណន់ ដោយមានរថយន្តធំមួយគ្រឿងនិងម៉ូតូ ផងជាមធ្យោបាយសម្រាប់ដឹក នៅ ពេលលួចបាន ជាក់ស្តែងក្នុងថ្ងៃកើតហេតុ នេះខ្លួននិងបក្សពួក បានលួចយក គោមេចំនួន ០២ ក្បាល ក្នុងភូមិហើយដឹកយក ទៅលក់នៅក្រៅខេត្តបាត់ដំបង ។ ជនសង័្សយបាន បន្តឆ្លើយសារ ភាពទៀតថា ខ្លួននិងបក្សពួកធ្លាប់ដើរធ្វើសកម្មភាពលួចគោ នៅច្រើនខេត្តទៀត ដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។ល។
គោចំនួន០២ក្បាលនេះជនសង័្សយដឹកយកទៅ លក់បន្តរហូតដល់ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចនគរបាលសហការណ៍ស្រាវជ្រាវដក ហូតយកមកប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយ និងវត្ថុតាងផ្សេងទៀត សមត្ថកិច្ចនគរបាលបាន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបា ត់ ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕