ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានសម្រេចបន្ដផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ត្រូវផ្អាកជាបណ្ដោះអាសន្នបន្ដទៀត រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕