ដំណឹងល្អ!ទឹកស្ទឹងព្រែកត្នោតផ្នែកខាងលើស្រកចុះបណ្ដើរៗហើយ

0
51

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នេះ តាមការពិនិត្យជាក់ស្ដែង គឺដងស្ទឹងព្រែកត្នោតផ្នែកខាងលើ បានចាប់ផ្ដើមស្រកជាបណ្ដើរៗហើយ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅមុនេះបន្តិចថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា គិតត្រឹមល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នេះ តាមការពិនិត្យជាក់ស្ដែង គឺដងស្ទឹងព្រែកត្នោតផ្នែកខាងលើ បានចាប់ផ្ដើមស្រកជាបណ្ដើរៗហើយ។ រំពឹងថាក្នុងរង្វង់ពីរបីថ្ងៃទៀត បើសិនជាគ្មានភ្លៀងធ្លាក់នៅផ្នែកខាងលើទេនោះ ទឹកស្ទឹងនឹងវិលមករកស្ថានភាពធម្មតាវិញជាមិនខាន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here