កម្ពុជានាំចេញផ្លែស្វាយស្រស់បានជាង១៥ម៉ឺនតោន ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៥ខែ

0
7

ភ្នំពេញ៖ យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ចំនួន១០.៨ម៉ឺនតោន។

ស្ថានទូតចិនបានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក។

ស្ថានទូតចិនបញ្ជាក់ថា ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់ ៣៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here