មន្ទីរពេទ្យគន្ធបុប្ផា ធ្វើការវះកាត់ជួយសង្រ្គោះ ទារក២នាក់វិជ្ជមានកូវីដ១៩ បានដោយជោគជ័យ

0
10

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១កន្លងទៅ បានជួយសង្រ្គោះនិងធ្វើការវះកាត់ បានដោយជោគជ័យនូវទារក២នាក់វិជ្ជមានកូវីដ-១៩។

តាមសំណេរលើហ្វេសប៊ុក មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា ទារកតូចស្ទើរគីឡូ អាយុ១៤ថ្ងៃ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារស្បៃពោះវៀនពីកំណើត និងបានឆ្លងកូវីដ-១៩ ពីក្រុមគ្រួសារ ចូលពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយក្អួតខ្សោះជាតិទឹក និងខ្សោយក្រលៀននោមឈាម។

ចំណែកឯទារកម្នាក់ទៀត អាយុ១៧ថ្ងៃ មានបូសគុំខ្ទុះនៅដើមទ្រូងនិង បានឆ្លងកូវីដ-១៩ ពីម្តាយ។ សូមអរគុណ ក្រុមគ្រូពេទ្យយាមប្រចាំការ និងក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយវេជ្ជបណ្ឌិត ហ៊ី ប៉េងកាំង។

មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងទៀតថា នេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here