ផ្លូវប្រវែងជាង ៣០០គីឡូម៉ែត្រ រងការខូចខាត ដោយសារទឹកជំនន់វាយប្រហារ

0
24

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ផ្លូវនៅទូទាំងប្រទេសកម្ពុជា ប្រវែង ៣២៥គីឡូម៉ែត្រ ស្មើនឹង២៦៣កំណាត់ បានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងវាយប្រហារ ។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ ៣ ,២ ,២០ ,៤១ និងផ្លូវជាតិលេខ៤ នាថ្ងៃទី១៦ តុលានេះ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «មកដល់ថ្ងៃទី១៥ តុលា មានផ្លូវ ២៦៣កំណាត់ ដែលបានលិចទឹក បើគិតជាចម្ងាយ ៣២៥គីឡូម៉ែត្រ ដែលបានខូចខាតដោយសារទឹកជំនន់នេះឯង»។

លោករដ្ឋមន្ត្រីបន្តថា ក្រោយពេលជំនន់ទឹកភ្លៀងបានស្រក់អស់ ក្រសួងសាធារណការនឹងធ្វើការវាយតម្លៃ ដើម្បីស្នើសុំកញ្ចប់ថវិការពីរាជរដ្ឋាភិបាល យកមកជួសជុលផ្លូវដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here