ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ៦០នាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ផរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ មិថុនា បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ទាំង ៣១នាក់នេះ មាននៅស្រុកកងមាសម្នាក់ ស្រុកស្រីសន្ធរម្នាក់ ស្រុកកំពង់សៀម ៥នាក់ ស្រុកបាធាយ ៧នាក់ ស្រុកជើងព្រៃ ១៦នាក់ និងមកពីរាជធានីភ្នំពេញម្នាក់។