ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីម៉ោង ១០៖៤០នាទីយប់ថ្ងៃទី១៥ តុលា បានចុះទៅអន្តរាគមន៍ ជម្លៀសកុមារកំព្រាចេញពីមណ្ឌលកុមារកំព្រា នៅស្រុកមង្គលបូរី ទាំងយប់ដោយសារទឹកឡើងលឿន។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍មកក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច បើមានហេតុការណ៍ណាមួយកើតឡើង៕