ក្រសួងសុខាភិបាល ព្រមានចាត់ការ គ្រូពេទ្យទេវតា ល្បីខាងព្យាបាលជំងឺ តាមរយៈការចាប់សរសៃ

0
24

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» ដែលល្បីល្បាញខាងព្យាបាលជំងឺ តាមរយៈការចាប់សរសៃ បើសិនមិនបញ្ឈប់ការ ព្យាបាលដោយមិនត្រឹមត្រូវ ។

តាមការចេញផ្សាយ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ តុលា បានឲ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបា បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង ហៅ គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែល មានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វើព្យាបាលអ្នកជំងឺ ដោយមិនត្រឹមត្រូវជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់ គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។

ជុំវិញបញ្ហានេះ លោក ជា សុខហេង នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃសូមគោរព អភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរូបខ្ញុំបាទមានកំហុសធ្វើអោយប៉ះពាល់ ទៅដល់វិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល ។ ខ្ញុំបាទសូមសន្យាថាមិនអោយមានកំហុសជាលើកទីពីរឡើយ។ សូមឯកឧត្តមមេត្តាប្រោសប្រណីដល់រូបខ្ញុំបាទ អោយបានបន្តជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបន្តទៀតផង។ សេចក្តីគួរពុំគួរសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាសណ្តោសប្រណីដល់រូបខ្ញុំបាទផង។ សូមឯកឧត្តមរដ្ឋមន្ត្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។

បច្ចុប្បន្ននេះ លោក ជា សុខហេង កំពុងស្នាក់នៅនិងប្រកបមុខរបរក្នុងបុរីពិភពថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here