កំពង់ស្ពឺ៖ កាលពីម៉ោងប្រមាណ ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើ ការចុះឆែកឆេរទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលមានឈ្មោះ “ម៉ាស្ទ័រក្លឹប” មានទីតាំងស្ថិតនៅក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សចំនួន ១៦៤នាក់ (ស្រី ៦២នាក់) និងបានធ្វើតេស្តទឹក នោមដើម្បីស្វែងរកសារធាតុញៀនផងដែរ។ ដោយក្នុងនោះរកឃើញថា មានមនុស្ស ៣០នាក់មានផ្ទុក សារធាតុញៀត៕



