ភ្នំពេញ៖ នៅថ្ងៃថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅផ្សារថ្នល់ទទឹង និងផ្សារកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៤០លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះដោះស្រាយតាមនីតិវិធី។