ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីគយចល័តតំបន់៤ ដើម្បីធ្វើការត្រួតពិនិត្យ ប្រហិតចម្រុះ និងសាច់មាន់ ជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ដែលមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាពនិងវត្ថុតាងឱ្យ សាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីអនុវត្តន៍បន្ត រួមមាន៖
– ប្រហិតចម្រុះ ចំនួន ១,៦៧២គីឡូក្រាម
– សាច់មាន់ និវជើងមាន់ ចំនួន ៣,០៩៩គីឡូក្រាម
– គ្រឿងក្នុងមាន់ ចំនួន ២៦៥គីឡូក្រាម
– រថយន្ត (សាំយ៉ុង ) ចំនួន ០១គ្រឿង។
បន្ទាប់មកមន្ត្រីជំនាញ បានយកទំនិញទាំងនេះដោះស្រាយតាមនីតិវិធី។