បុរសខ្លាំងនៃកម្ពុជា៖ ប្រទេសយើងក្រ តែយើងមិនក្រខាងការគិតគូរនិងរកវិធីការពារអាយុជីវិត ប្រជាជននោះទេ

0
11

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរតាមរយៈComment ក្នុងFacebook Pageនៃកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅរាត្រីថ្ងៃទី៧ ខែមិថុនា ថា នៅថ្ងៃទី៨ ខែមិថុនាស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងនោះវ៉ាក់សាំងប្រភេទSinovacចំនួន៥០ម៉ឺនដូស និងSinopharm ចំនួន៥០ម៉ឺនដូស។

តាមរយៈសារខាំមិន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនឹងមកដល់នៅ ថ្ងៃទី១២ ខែមិថុនា ចំនួន ១លានដូស និងថ្ងៃទី១៩ ខែមិថុនា ១លានដូសបន្ថែមទៀត។ ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។ អរគុណកូនៗក្មួយៗដែលបានតែងនិពន្ធ និងច្រៀងចម្រៀងគាំទ្រ ដល់ចលនាជាតិប្រយុទ្ធ ជាមួយកូវីដ១៩»។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៦៦,១៩៨នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន២៧.៦៦%៕

LEAVE A REPLY

Please enter your comment!
Please enter your name here