ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមហក់ឡើងសាជាថ្មីម្ដងទៀតហើយ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃ ចាប់ពីប៉ៃលិនរហូតដល់ប៉ោយប៉ែត សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។