ភ្នំពេញ៖ គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ ខេត្តកំពត បាន ជូនដំណឹង ដល់ ប្រជាពលរដ្ឋ ដែល មាន ភូមិ សា ស្រ្ត រស់នៅ អម សងខាង ដង ព្រែក កំពង់បាយថា ស្ថានភាព ទឹក ក្នុង អាង ទំនប់ វារីអគ្គិសនី កំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នាវេលា ម៉ោង ៧ ព្រឹក មាន កម្ពស់ ១៤៨.៨៩ម និងទឹកហូរ ចូល អាង មាន ចំនួន ៧៣៦.៥០ម ក្នុងមួយវិនាទី ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងថា ក្រុមការងារ បច្ចេកទេស របស់ ក្រុមហ៊ុន វារីអគ្គិសនី កំចាយ គ្រោង នឹង បើកទ្វារ រំដោះ ទឹក តាម លក្ខណៈ បច្ចេកទេស ដោយ សន្សឹមៗ ចេញពី ទំនប់ នា ពេល ឆាប់ៗ នេះ ក្នុងករណី ដែល មាន ភ្លៀង ធ្លាក់ នៅតែ បន្ត ធ្លាក់ ។
ការ បើកទ្វារ ទឹក នេះ អាច នឹង ប ណ្តា ល ឱ្យ ជន់ លិច នៅ ភូមិសាស្ត្រ នៅអម សងខាង ដង ព្រែក ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បី ទប់ស្កាត់ ផល ប៉ះពាល់ ផ្សេងៗ ជាយថាហេតុ ៕