មិនមែនតិចទេ!! ចំណូលពីការលក់សំបុត្រនៅអង្គរវត្តធ្លាក់ចុះជិត ១៥ភាគរយ

0
93
មិនមែនតិចទេ!! ចំណូលពីការលក់សំបុត្រនៅអង្គរវត្តធ្លាក់ចុះជិត ១៥ភាគរយ

សៀមរាប​៖ នេះ​បើ​យោង​តាម​ទិ​ន្និ​ន័យ​ផ្លូវការ​របស់​គ្រឹះស្ថាន អង្គរ បានអោយ​ដឹង រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា រហូត​ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៩ គឺ​ខាង​គ្រឹះស្ថាន​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​បាន ១,៩៩៧,២៦៧​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ មានការ​ធ្លាក់​ចុះ ១៤.០៣ ភាគរយ​។

ហើយ​បើ​និយាយ​អំពី​ចំណូល​នៃ​ការ​ទិញ​សំបុត្រ​នេះ​មាន​ចំនួន ៨៩,៥៥៥,៤៧៤​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​១៤.៣២​ភាគរយ​។ ហើយ​ក្នុង​នោះ​ដែរ ថវិការ ៣៨៦,៥២០​ដុល្លារ ត្រូវ​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធ​បុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា សម្រាប់​ជួយ​សង្គ្រោះ​ជីវិត និង​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​៕

មិនមែនតិចទេ!! ចំណូលពីការលក់សំបុត្រនៅអង្គរវត្តធ្លាក់ចុះជិត ១៥ភាគរយ

LEAVE A REPLY

Please enter your comment!
Please enter your name here