ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ដល់២៩មិថុនាឆ្នាំ២០២១នឹងមានភ្លៀង ធ្លាក់ពីតិចទៅច្រើន និងមានលាយឡំជាមួយ ផ្គរ រន្ទះនិង ខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២២ មិថុនានេះបានឲ្យដឹងថា ក្នុងរយ:ពេលមួយសប្ដាហ៍ខាងមុខប្រទេសកម្ពុជាយើង នឹងទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបន ប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C នឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។
ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគ ខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន ។ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤°Cមាន សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °Cនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤ -២៦ °C នឹងមានសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
ជាមួយគ្នានោះក្រសួងក៏បានអំពាវនាវ ចំពោះស្ថានភាពធាតុអាកាសបែបនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្តាល៕