ដំណឹងល្អ! កម្ពស់ទឹក តាមបណ្តោយសណ្តរ ស្ទឹងព្រែកត្នោត បន្តស្រកចុះជាបន្តបន្ទាប់

0
45

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ស្ថានភាពកម្ពស់ទឹក នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក បានឲ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតនាព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម៖

-នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ
-នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ ស្រកចុះ ០,៨០ម៉ែត្រ
-នៅតំបន់ចាប់ពីវត្តសាក់សំពៅ ដល់ស្ពានស្ទឹងព្រែកជ្រៃ ស្រកចុះពី ០,៩០-១,១០ម៉ែត្រ។

គិតត្រឹមពីពេលព្រឹកវេលាម៉ោង ៧:០០ ដល់វេលាថ្ងៃត្រង់ម៉ោង ១២:០០ នេះ គឺកម្ពស់ទឹកស្ទឹងព្រែកត្នោតបានស្រកចុះបន្ថែម ០,១៤ម៉ែត្រ ដោយសារបរិមាណលំហូរទឹក មកពីប្រភពខាងលើ (រលាំងជ្រៃ) បានថមថយចុះ និងមិនមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ។

សូមបញ្ជាក់ជូនជ្រាបថា កម្ពស់ទឹកនៅសំណង់ទ្វារទឹក ៧មករា នាពេលនេះ គឺកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៥,៩៦ ម៉ែត្រ ហូរលើទំនប់បង្ហៀរកម្ពស់ ១,១៦ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៨,៨២ ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here