សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់ជិត៥០០នាក់ហើយ

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៥៥នាក់ ខណៈមានករណីជាសះស្បើយ ៦៩៦នាក់ និងស្លាប់ ១៨នាក់។

ក្នុងនោះជាករណីឆ្លងសហគមន៍ ៥៨៣ នាក់ និងជាអ្នកដំណើរពីបរទេស៧២ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥,៣៦៦ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០,០១០នាក់ និងមានអ្នកស្លាប់៤៩៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here