សង្គម៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជានៅចាំបាននៅលោក គ្រូអគ្គីនេត្រ ដែលជាគ្រូវេទមន្តមានបណ្ណធានា នឹងធ្លាប់ជាប់ គុកនាពេលកន្លងមកទាក់ទងនឹងបញ្ហាគ្រឿងញៀនទៀតនោះ។ ពេលនេះលោកគ្រូបានចេញពីគុកមកវិញហើយ នឹងបានប្រកាសជាថ្មីនៅការបើកដំណើរការអាស្រមរបស់ខ្លួនឡើងវិញ។
ក្នុងនោះបើតាមរយៈគណនីឈ្មោះ ហោរាអគ្គីនេត្រ គ្រូវេទមន្ត ត្រៃវេទមហាមន្តអាគមខ្មែរដេីម បានសរសេរអោយដឹងថា “ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បើកអាស្រមប្រោះព្រំដល់កូនសិស្សឡើងវិញ
ធ្វើរបស់គ្រប់យ៉ាងមានបណ្ណ័ធានា មិនបានសម្រេចសងលុយវិញ ១០០% និង២០០% ខ្លាចអីទៀតរកឯណាមាន? មាសសុទ្ធមិនខ្លាចភ្លើង បើយើងជឿជាក់យើងពូកែរឿងអីមិនហ៊ានធានា? ធ្លាប់ជួយកូនសិស្សកន្លងមករាប់ពាន់នាក់សុទ្ធតែបានសម្រេច 017 900 207 / 069 200 045″៕


