ផ្ទះពលរដ្ឋប្រមាណ៤០០ខ្នងលិចលង់ ដោយជំនន់ទឹកភ្លៀង នៅស្រុកស្ទោង

0
45

ភ្នំពេញ៖ អស់រយ:ពេលប្រហែល ជាង១សប្តាហ៍កន្លងមកហើយ ដែលមានភ្លៀងធ្លាក់ជាហូរហែ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងផ្នែកផ្ទៃរងទឹកភ្លៀងខាងលើ បានធ្វើឲ្យស្ទឹងស្ទោង មានជំនន់ កម្ពស់ទឹកបានឡើង ដល់កម្រិតប្រកាសឲ្យ មានការប្រុងប្រយ័ត្ន ៥.៨ម៉ែត្រ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ និងបានបណ្ដាលឱ្យ ផ្ទះប្រជាពលរដ្ឋប្រមាណជា ៤០០ខ្នង ស្រូវជាង៣០០ហិកតា និងផ្លូវជាង៧គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ធំ ត្រូវរងការខូចខាត ដោយជំនន់ទឹកភ្លៀង។

យោងតាម ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានអមដំណើរលោក សុខ លូ អភិបាលខេត្តកំពង់ធំ ចុះពិនឹត្យមើល ស្ថាភាពទឹកជំនន់ ស្ទឹងស្ទោង នៅស្រុកស្ទោង ។ ក្នុងការចុះពិនឹត្យមើលទឹកជំនន់ ពេលនេះគឺ ចុះមើលតាមដងស្ទឹង ពីផ្នែកខាងក្រោម នៅចំនុចសំណង់ទ្វារ ទឹកបត់ត្រង់ ឃុំម្សាក្រង រហូតដល់ទំនប់អាងទឹក ៣០កញ្ញានៅផ្នែកខាងលើ។

ក្នុងពេលចុះមើលនេះសង្កេតឃើញថា ៖

១.សំណង់ទ្វារទឹកកាត់ស្ទឹង នៅឃុំម្សាក្រង(៨ទ្វារ) បានបើកទាំងអស់និងទ្វារទឹក ក្បាលប្រឡាយមេ ក៏បើកដែរទឹកហូរ ចេញលឿនមិនស្ទះ បណ្តាលឲ្យលិចលង់ នៅទីនោះឡើយ

២.អាងទឹក៣០កញ្ញា មានទឹកពេញ នៅសល់កម្ពស់បម្រុងប្រហែល ១.៥ម៉ែត្រ មានទឹកហូរចេញតាមទ្វារទឹក រំដោះទឹកចូល ក្នុងស្ទឹងនិងតាម សំណង់បង្ហៀរដោយសុវត្ថិភាព

៣.កម្ពស់ទឹកស្ថិតនៅលើស ពីកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន បន្តិចបន្តួចនេះ បានបណ្តាលឲ្យមានការលិចលង់ នៅចំនុចទីប្រជុំជនស្រុកស្ទោង រួមមាន ៖

-លិចផ្លូវជាតិលេខ៦ (ផ្លូវចាស់ពីគល់ស្ពាន ថ្មចាស់ ដល់ផ្លូវវាងទីរួមស្រុក) កម្ពស់ ២០ស.ម ប្រវែង ២០០០ម៉ែត្រ
-លិចផ្លូវលំ សណ្តរស្ទឹងផ្នែកខាងលើផ្លូវជាតិលេខ៦ ចំនួន ០២ខ្សែប្រវែងប្រហែល ៥០០០ម៉ែត្រ
-ប៉ះពាល់ដីស្រែប្រហែល៣៥០ហិកតា និងលិចដីភូមិ និងក្រោមផ្ទះប្រជាពលរដ្ឋប្រហែល ៤០០ខ្នង៕

LEAVE A REPLY

Please enter your comment!
Please enter your name here