ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៤៥នាក់ថ្មី និងមានករណីជាសះស្បើយ ៦៧០នាក់ និងស្លាប់១៤នាក់។
ក្នុងនោះជាករណីឆ្លងសហគមន៍ ៦៨៣នាក់ និងជាអ្នកដំណើរពីបរទេស ៦២ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំំនួន៤៦,៨១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤១,៤៣៩នាក់ និងមានករណីស្លាប់៥២៣នាក់៕
