ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៨៣នាក់បន្ថែមទៀត ខណៈមានករណីជាសះស្បើយ ៦០៧ នាក់ និងស្លាប់ ១៦នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨,៥៣២ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤២,៧៦៤នាក់ និងមានករណីស្លាប់៥៥៦នាក់៕
