មេខ្យល់១០នាក់ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ពីបទនាំមនុស្សទៅធ្វើការនៅថៃដោយខុសច្បាប់

0
13

ភ្នំពេញ៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនមេខ្យល់ ១០នាក់ ទៅកាត់ទោសនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទនាំមនុស្សទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា មេខ្យល់ទាំង១០នាក់នេះគឺពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែន ទៅប្រទេសថៃមិនស្របច្បាប់ ហើយត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ ៩១១ បានធ្វើការឃាត់ខ្លួនចំនួន ២លើក ដោយឡែកពីគ្នា នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនមកការរិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។

លោកស្រីបន្តថា ក្នុងការឃាត់ខ្លួនមេខ្យល់ទាំង១០នាក់នេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានម៉ូតូចំនួន ៥គ្រឿង ដែលជាម្យោបាយសម្រប់បម្រើឲ្យបទល្មើសដឹកជញ្ជូនពលករ ដើម្បីឆ្លនដែននៅតាមព្រំដែនតាមចម្លើយបំភ្លឺរបស់ពលករទាំង ៥នាក់ ក្នុងនោះជនជាតិថៃ ១នាក់ បានឆ្លើយសារភាព ថាពួកគេពិតជាឲ្យមេខ្យល់ចេញទៅប្រទេសថៃដោយ មិនស្របច្បាប់ពិតប្រាកដមែន។

ចំពោះពលករចំនួន ៥នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យពួកគាត់វិលទៅលំនៅឋានវិញ ចំណែកឯជានជាតិថៃ ១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យនិមិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here