ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៩៩នាក់ ខណៈមានករណីជាសះស្បើយ ៧១៥នាក់ និងស្លាប់ ២៦នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៦៧នាក់ និងអ្នកដំណើរពីបរទេស ១៣២ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥១,៣៨៤ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៤៤,៨៥៨ នាក់ និងស្លាប់៦២៨នាក់។