ប្រទេះឃើញកូនផ្សោតថ្មីមួយក្បាល ជាកូនផ្សោតទី៥ ត្រូវបានកត់ត្រាទុកសម្រាប់ឆ្នាំ២០២១

0
9

ភ្នំពេញ៖ កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មីត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការWWF បានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន៩ក្បាលផ្សេងទៀតនៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។

យោងតាមអង្គការWWF បានឲ្យដឹងថា កូនផ្សោតថ្មីនេះជាកូនសត្វផ្សោតទី៥សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ១សប្តាហ៍ប៉ុណ្ណោះ។

សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។

ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថា ចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ស្ថានភាពនេះ ចាំបាច់ទាមទារនូវវិធានការរួមគ្នាហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ៕

LEAVE A REPLY

Please enter your comment!
Please enter your name here