នោះ! ក្រុមហ៊ុនបង្កើតកម្មវិធីហ្គេម Electronic Arts មិនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងសំខាន់ៗមួយចំនួនឡើយ

0
12

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Electronic Arts ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីហ្គេមល្បីៗជាច្រើនមាន ដូចជា Apex Legends, Battlefield, FIFA និង Madden ត្រូវបានរងការរិះគន់ពីក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបន្ទាប់ពីក្រុមហ៊ុន មិនមានវិធានការ ក្នុងការកែតម្រូវភាពចន្លោះប្រហោងមួយចំនួនដែលពួកគេបានរាយការណ៍ទៅឱ្យក្រុមហ៊ុនតាំងពីខែធ្នូ ឆ្នាំ ២០២០។

ភាពចន្លោះប្រហោងនេះត្រូវបានពួកគេរកឃើញនៅក្នុងការការគ្រប់គ្រងឈ្មោះគេហទំព័រ និងការកំណត់មិនបានត្រឹមត្រូវមួយចំនួនទៀតនៅក្នុងប្រព័ន្ធ DNS។ បញ្ហានេះអាចឱ្យជនអនាមិកទាញយកឈ្មោះគេហទំព័រទៅគ្រប់គ្រង ហើយពួកគេអាចបង្កើតគណនីអ៊ីមែលក្លែងក្លាយដែល មើលទៅដូចគ្នានឹងអ៊ីមែលផ្លូវការរបស់ក្រុមហ៊ុន បន្ទាប់មកពួកគេអាចប្រើអ៊ីមែលនេះដើម្បីធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ ឬបុគ្គលិករបស់ក្រុមហ៊ុនបាន។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ទៅក្រុមហ៊ុន នូវឈ្មោះគេហទំព័រយ៉ាងហោចណាស់ចំនួន១០ ដែលអាចឱ្យជនអនាមិកទាញយកទៅគ្រប់គ្រង។

បើទោះបីជាក្រុមហ៊ុន EA បានបញ្ចាក់ថា ក្រុមហ៊ុននឹងធ្វើការទាក់ទងប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែមប៉ុន្តែរហូតមកដល់បច្ចុប្បន្នពួកគេមិនបាន ធ្វើការសួរនាំអ្វីនោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនបានធ្វើការកែតម្រូវបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះក្រុមហ៊ុនទើបតែធ្វើការកែសម្រួលភាពចន្លោះប្រហោងមួយផ្សេងទៀតដែលអាចឱ្យជនអនាមិកជ្រៀតចូល ទៅក្នុងគណនីរបស់អ្នកលេងហ្គេម ហើយអាចទាញយកទិន្នន័យសំខាន់ៗមានដូចជាលេខប័ណ្ណឥណទានបន្ទាប់ពីក្រុមហ៊ុនបានទទួល សេចក្ដីរាយការណ៍ ពីក្រុមហ៊ុនផ្នែកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា Check Point និង CyberInt នោះមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here