ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសចក្ដីប្កាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៦៦ នាក់ទៀត ខណៈមានករណីជាសះស្បើយ ៦៥០នាក់ និងស្លាប់៣២ នាក់។
ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៧៧៤នាក់ និងអ្នកដំណើរពីបរទេស ១៩២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥២ ៣៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៥ ៥០៨នាក់ និងស្លាប់៦៦០នាក់៕