ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង៥០០គ្រួសារនៅស្រុកអង្គស្នួលទទួលព្រះរាជអំណោយពីព្រះមហាក្សត្រនិងសម្ដេចម៉ែ

0
41

ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយចែកជូនប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៥៤៥គ្រួសារ ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើយោងតាម គេហទំព័រហ្វេសប៊ុក របស់ Royal du Cambodgeបានឲ្យដឹងថា
ក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០មុឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here