ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៩៦នាក់ទៀត ខណៈមានករណីជាសះស្បើយ ៦៤៦ នាក់ និងស្លាប់២៨នាក់។
ក្នុងនោះ ជាករណីឆ្លងសហគមន៍៦៨៦ នាក់ និងអ្នកដំណើរពីបរទេស ២១០ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុប៥៥,១៨៧ នាក់ អ្នកជាសះស្បើយ៤៧៣៨៦ នាក់ និងអ្នកស្លាប់៧៤៨នាក់៕
