ជំនន់ចាស់ មិនទាន់រសាយ! ខេត្តបាត់ដំបង អាចប្រឈមនឹងជំនន់ទឹកភ្លៀង ជាថ្មីម្ដងទៀត

0
28

ភ្នំពេញ៖ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធទាបសកម្មនឹង ចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែតុលា ឆ្នាំ២០២០ បណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្ត ក្នុងនោះមានខេត្តបាត់ដំបងផងដែរ ដែលអាចបង្កឱ្យមានទឹកជំនន់ សារជាថ្មីម្តងទៀតផងដែរ។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង ក៏ដូចជាតាមបណ្តាស្រុកមួយចំនួនទៀត មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនៅគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here