ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩១១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១០០២នាក់ និងស្លាប់ ២៣នាក់។
ក្រសួងបញ្ជាកថា ករណីឆ្លងសហគមន៍ ៥៩២ នាក់ និងអ្នកដំណើរពីបរទេស ៣១៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦១៨៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៣,៤៧៧នាក់ និងមានករណីស្លាប់៩២៥នាក់៕