ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១,០១២នាក់ និងស្លាប់២៨នាក់។
ក្រសួងបញ្ជាក់ថា ក្នុងនោះជាករណីឆ្លងសហគមន៍ ៦១៣ នាក់ និងអ្នកដំណើរពីបរទេស ២១៧ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦២,៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤,៤៨៩នាក់ និងស្លាប់៩៥៣នាក់៕
