ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩១៥នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ៨៧៦នាក់ និងស្លាប់ ៣៣នាក់។
ក្រសួងបញ្ជាក់ថា ក្នុងនោះ ករណីឆ្លងសហគមន៍៦៥៨នាក់ និងអ្នកដំណើរពីបរទេស ២៥៧ នាក់។
សូមបញ្ជាក់គិតត្រឹម ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១កម្ពុជាមាន៖
– អ្នកឆ្លងសរុប= 63,615 នាក់
– អ្នកជាសះស្បើយ= 55,365 នាក់
– អ្នកស្លាប់= 986 នាក់