ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៩៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៨១៣នាក់ និងស្លាប់ ៣៩នាក់។
ក្រសួងបញ្ជាក់ថា ក្នុងនោះ ករណីឆ្លងសហគមន៍៨២៩នាក់ និងអ្នកដំណើរពីបរទេស ១៦៧ នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៤,៦១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៦,១៧៨នាក់ និងស្លាប់១,០២៥នាក់៕