ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងតាម ឃ្លាំង ដេប៉ូចែកចាយទំនិញ និងឱសថស្ថាន ក្រុងស្វាយរៀង។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២៤០លីត្រ និងទំនិញខូចគុណភាព(ម្សៅទឹកដោះគោ និងទឹកដោះកំប៉ុងក្រដាស់) ចំនួន៥២កំប៉ុងយកមករក្សាទុកនិងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន៕