ស៊យនោះស៊យ! ម៉ូតូខូចហើយ ត្រូវគេបុកបាក់ជើងទៀត

0
26

ភ្នំពេញ៖ បុរសម្នាក់កំពុងបណ្ដើរម៉ូតូខូចសុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើង ចំណែកភាគីបង្កសន្លប់ស្ដូកស្ដឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើកាលពីម៉ោង ៦៖៣៥នាទី ព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចម្ដុំទួលកកោះ ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសឈ្មោះ ឯម ណូ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានបណ្ដើរម៉ូតូខូច ១គ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានអ្នកជិះម៉ូតូ១គ្រឿងមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើងស្ដាំ ចំណែកភាគីបង្ករបួសសន្លប់ស្ដូកស្ដឹងផងដែរ។

ប្រភពដដែលបន្តទៀតថា ភាគីបង្កឈ្មោះ ញ៉េន ម៉ិប ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា បានធ្វើដំណើរដោយម៉ូត១គ្រឿងម៉ាក ហុងដាវ៉េវអេស ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ បាត់ដំបង 1H 0570។

មូលហេតុដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ មកពីកត្កាល្បឿន ជនរងរបួសមិនពាក់មួកសុវត្ថិភាព ករណីនេះខូចខាតម៉ូតូចំនួន ២គ្រឿង រងរបួសមនុស្សចំនួន ២នាក់ធ្ងន់ ។ បច្ចុប្បន្ន ជនរងរបួសត្រូវបានបញ្ជូនទៅព្យាបាល ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿង សមត្ថកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here