លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះជាង១ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

0
40

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សា ភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិសាត់ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន ដែលអំណោយទាំងនេះរួមមាន ៖ អង្ករ២៥គីឡូក្រាម,ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង ភួយ១ សារ៉ុង១ ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០មុឺនរៀល ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here